លោក អ៊ី សុខឡេង និងលោកឧកញ៉ា ទៀ វិចិត្រ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្ត
ខេត្តព្រះសីហនុ ៖ អភិបាលរងខេត្តព្រះសីហនុ លោក អ៉ី សុខឡេង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ឋានានុក្រម នៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងរូបលិក ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ។
ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្តល់សេចក្តីទុកចិត្តសម្រេចតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ផងដែរ…។
ទាំងលោក អ៉ី សុខឡេង ក៏ដូចជា លោកឧញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណ ក៏បានសូមគោរពជូនពរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច..៕