រថយន្ត Lexus LX470 បេីកបរក្នុងល្បឿនលឿន បែកកង់​ក្រឡាប់ផ្ងារជេីង

រាជធានីភ្នំពេញ ៖ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មាន រថយន្ត Lexus LX470 មួយគ្រឿង មានមនុស្ស​ជិះ​បីបួននាក់ ជាលក្ខណៈគ្រួសារ បេីកបរដោយបុរសម្នាក់ ​បានបោះពួយយ៉ាងល្បឿន​ ចៃដន្យក៏ស្រាប់តែបែកកង់មុខ​​ រួចក៏រេចង្កូតក្រឡាប់ផ្ងារជេីង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីករថយន្ត ម៉ាក Lexus LX470 ពណ៌ខ្មៅ មិនមានស្លាកលេខ ធ្វេីដំណេីរជាលក្ខណៈគ្រួសារ ក្នុងទិសដៅពីជេីងទៅត្បូង ​ក្នុងល្បឿន​លឿន ហើយបានបែកកង់មុខផ្នែកខាងស្ដាំ ​​រួចរេចង្កូតក្រឡាប់ផ្ងារជេីង រងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែ​អ្នកបើករថយន្ត និងអ្នករួមដំណេីរ រងរបួសស្រាលតែប៉ុណ្ណោះ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ហើយពិនិត្យឃើញថា គ្រោះថ្នាក់នេះ មិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏អនុញ្ញាតអ្នកបើករថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទាក់ទងហៅរថយន្​ត មកស្ទូចយករថយន្តនេះ ទៅជួសជុលដោយខ្លួនឯង ៕
អត្ថបទដែលជាប់ទាក់ទង