៣ខែដើមឆ្នាំ២០២៣នេះ ពន្ធដារខេត្តព្រះសីហនុ ចុះត្រួតពិនិត្យយានជំនិះចំនួន ១១៤៧គ្រឿង ដោយអនុវត្តប្រាក់ពន្ធនិងពិន័យ ១ ០៩៦ ២១០ ០០០រៀល
ខេត្តព្រះសីហនុ ៖ ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន សុផល មានប្រសាសន៍ថា ការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ គិតត្រឹម ៣ខែដើមឆ្នាំ២០២៣នេះ មន្ត្រីសាខាពន្ធដារ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទៅលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានចំនួន ១១៤៧ គ្រឿង និងអនុវត្តទៅតាមចាប់ពន្ធដារ ដោយទទួលបានប្រាក់ពន្ធ និងប្រាក់ពិន័យ ចំនួន ១ ០៩៦ ២១០ ០០០ រៀល៕