អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បាន បញ្ជូនសង្ស័យ ០៦នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

សង្ស័យចំនួន០៦នាក់នេះ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួន ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន ដោយខុសច្បាប់។

ហើយ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ជួលលេខ 4B ជាន់ទី១ ផ្លូវលំ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមួយកន្លែងទៀត នៅចំណុចបន្ទប់ជួលលេខ២២ ជាន់ទី២ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន ០៦កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។

ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ ៖
១- ឈ្មោះ ព្រុំ ហឿន ហៅត្នោត ភេទប្រុស អាយុ៤១ឆ្នាំ

២- ឈ្មោះ ឃុត ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ

៣- ឈ្មោះ ពេញ សុធុន ហៅ១៨ ភេទប្រុស អាយុ៣១ឆ្នាំ

៤- ឈ្មោះ តាន់ គីណាល់ ភេទប្រុស អាយុ២៨ឆ្នាំ

៥- ឈ្មោះ យូ ផល្លា ហៅប៉ៃ ភេទប្រុស អាយុ៣៣ឆ្នាំ

៦- ឈ្មោះ ឡាយ ភារិន ហៅភ្នំ ភេទប្រុស អាយុ៣៤ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង