ករណីបុគ្គលមានទ្រព្យ អាចសង់សំណងរឹងមាំ លើដីចំណីមាត់ស្ទឹងសង្កែ អាជ្ញាធរថាស្របច្បាប់

ខេត្តបាត់ដំបង ៖ បន្ទាប់ពីផ្ទុះការចែករំលែកពី ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃ កន្លងមកនេះរួចៗមក។ ងាកមក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Soeng Senkaruna ក៏បានបង្ហោះសារ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា “ដឹងហើយ ឮហើយនៅឡើយបំពាន រឿងខេត្តព្រះសីហនុ រំលោភលើឆ្នេរ ត្រូវវាយរបងចោលរួចហើយ។ ចំណែក ករណីខាង ស្ទឹងសង្កែនេះវិញ រូបភាពជាក់ស្តែងប៉ុណ្ណឹងហើយ បែរជាមានខាងអាជ្ញាធរ ការពារទៀត ទាំងមិនមើលច្បាប់ ដោយថា ដីមានប្លង់កម្មសិទ្ធិ ចុះអ្នកចេញប្លង់កម្មសិទ្ធិហ្នឹង មិនបានមើលច្បាប់ទេអី?”

លោក Soeng Senkaruna ដែលគេស្គាល់ថា ជាអ្នកសម្របសម្រួលជាន់ខ្ពស់ នៃសមាគមអាដហុក នៅរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ” ករណីនេះ ថ្នាក់ជាតិ
គួរចុះត្រួតពិនិត្យ ពីលើការបំភ្លឺរបស់ខេត្ត រួមទាំងការចេញប្លង់កម្មសិទ្ធិនេះ ត្រឹមត្រូវតាមច្បាប់ ឬទេ ? បើមិនត្រឹមត្រូវ ត្រូវមានវិធានការ លើអ្នកចេញប្លង់ហ្នឹងទៀត ទើបមានយុត្តិធម៌ ជាមួយមហាជន។ តាមមើល ម្ចាស់សំ
ណង់នេះវិញ មិនដឹងព្រួយបារម្ភយ៉ាងណាទេ ដោយហេតុ អាជ្ញាធរថា មិនខុសច្បាប់ រីឯសាធារណៈជនវិញ ប្រ
តិកម្មពេញបណ្តាញសង្គម បែបមិនយូរទេ បើមានបញ្ជាពីថ្នាក់ដឹកនាំ ដឹងតែអាចមានវាសនាដូចករណី នៅខាងកំពង់សោម ទៀតហើយ មើលទៅ”។

លោក Soeng Senkaruna  ឲ្យដឹងដូច្នេះ រួចបន្តថា ” សូមអ្នកមានប្រាក់ មានអំណាចទាំង
ឡាយ មុននឹងធ្វើអ្វីមួយ ត្រូវពិនិត្យ និងពិចារណា ឲ្យមែនទែន ដើម្បីកុំឲ្យខាតបង់ខ្លួនឯង និងប៉ះពាល់ប្រយោជន៍រួម “៕

( រូបភាពពីបណ្តាញសង្គម )

អត្ថបទដែលជាប់ទាក់ទង