សមត្ថកិច្ចឃាត់ខ្លួន អ្នកឧកញ៉ាថៅកែ ក្រុមហ៊ុនពិភពដីមាស និងអង្គរក្សច្រើននាក់ នៅរសៀលថ្ងៃទី៧ ខែសីហា..

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានប្រាប់ព័ត៌មានបឋមថា កម្លាំងជំនាញ បានឃាត់ខ្លួន អ្នកឧកញ៉ាថៅកែ ក្រុមហ៊ុនពិភពដីមាស នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៣នេះ។

សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងភរិយា។ ចំពោះ អង្គរក្ស ០៥នាក់របស់ អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរ ដោយសារតែអង្គរក្សទាំងនេះ ប្រឆាំងរារាំងសមត្ថកិច្ច ពេលចុះអនុវត្តន៍ដីកា។

ប្រភពបានបន្ថែមថា ការឃាត់ខ្លូនបានធ្វើឡេីងតាមដីកា របស់ តុលាការពីបទឆបោកប្រជាពលរដ្ឋច្រើនរយគ្រួសារ ពាក់ព័ន្ធគម្រោងវិនិយោគដីឡូត៍។

ប្រភព បានឲ្យដឹងទៀតថា សមត្ថកិច្ច ក៏កំពុងតាមចាប់ខ្លួនបុគ្គលពាក់ព័ន្ធជាច្រើនទៀត ក្នុងក្រុមហ៊ុនពិភពដីមាស ដែលពាក់ព័ន្ធសកម្មភាព ឆបោកប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង