ការប្រកួតរវាងកំពូលអ្នកប្រដាល់ ប៉ាក់កីអៅ និងប៊ូខាវ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៤
ថៃ ៖ ស្តេចប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) នឹងត្រូវតទល់ ជាមួយកំពូលអ្នកប្រដាល់មួយថៃ ប៊ូខាវ បេនឆាមេក (Buakaw Banchamek) នៅលើសង្វៀនប្រកួត ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៤ ក្នុងប្ទេសថៃ។
ទាក់ទិននឹងការប្រកួតនេះ កំពូលអ្នកប្រដាល់ទាំង ០២រូប បានជួបមុខគ្នា រួចហើយ នៅឯអគារពាណិជ្ជកម្ម IconSiam ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីការប្រកួតដ៏កក្រើករបស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air Festival ដែលបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតនេះឡើង បានបឱ្យដឹងថា ការប្រកួតដ៏អស្ចារ្យនេះ ចំណាយក្នុងការរៀបចំអស់ទឹកប្រាក់ ២៥លានដុល្លារ។ ហើហើយការប្រកួតនេះ ធ្វើឡើងចំនួន ០៦ទឹក ដោយក្នុង ០១ទឹក មានរយៈពេល ០៣នាទី។
លោកបន្តថា សម្រាប់អ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ម៉ឺនដុល្លារអាមេរិក៕