បុរសម្នាក់ ត្រូវជនទំនេីងកាប់មួយកាំបិត​ រង​របួសធ្ងន់នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖​ បុរសម្នាក់ត្រូវបានជនទំនេីងកាប់មួយកាំបិត​ ក្នុងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា។

សមត្ថកិច្ច ឲ្យដឹងថា​ ឈ្មោះ សឿន សារ៉ន បានជិះម៉ូតូពីចំណុចភូមិស្រែអំពិល ឃុំស្រែព្រះ មកលេងផ្ទះ ឈ្មោះ វឿន នៅភូមិស្រែព្រះ បានប្រហែល ៤០នាទី ឈ្មោះ រ៉ាត បានបបួលទៅលេងផ្ទះបងធម៌ នៅចំណុចអូរត្រូន ពេលដល់អូរត្រូន ម៉ូតូ ក៏ខូច ពួកគាត់ទាំងពីរនាក់ ក៏ឈប់មើលម៉ូតូជួសជុលម៉ូតូ ខណៈពេលនោះ ក៏មានម៉ូតូកែឆ្នៃ ១គ្រឿងទៀតជិះគ្នា ០២នាក់ បានស្រែកជេរមកលេីពួកខ្លួន ហើយក៏ជិះទៅបាត់ទៅ។​

បន្ទាប់មក ឈ្មោះ សឿន សារ៉ន បាននាំគ្នាផឹកស្រារ មានគ្នា ០៥នាក់ (អត់ស្គាល់ឈ្មោះ) រហូតដល់ម៉ោង ១៩:០៥នាទី ឈ្មោះ សឿន សារ៉ន ក៏បានជិះម៉ូតូមកដល់ចំណុច ចំការស្វាយចន្ទី ក៏ឃើញ បុរស ០២នាក់ ដែលជេរខ្លួន ពីពេលថ្ងៃ  រួចក៏ទាញដាវចុះមកកាប់ ហើយបានរត់ឡើងម៉ូតូជិះទៅបាត់ស្រមោល។​ ប៉ុនែ្តភ្លាមៗនោះ​  កម្លាំងសម្ថកិច្ច ក៏បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់​ គឺ៖ ទី១-  ឈ្មោះ អឿន រតមុន្នី (ហៅ អាមុន្នី) ភេទប្រុស អាយុ ២៤ឆ្នាំ ទីកន្លែងកំណើតភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមានទីលំនៅរស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ  ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង ទី២- ឈ្មោះ ទូច រាត្រី  ភេទប្រុស អាយុ ៣៣ឆ្នាំ ទីកន្លែងកំណើត ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមានទីលំនៅ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ជនរងគ្រោះមាន ឈ្មោះ  សឿន សារ៉ន  ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីកន្លែងកំណើត នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ  និងស្នាក់បណ្តោះអាសន្ន ភូមិស្រែព្រះ ឃុំស្រែព្រះ  ស្រុកកែកសីមា ខេត្តមណ្ឌលគីរី។​

ជនរងគ្រោះ បានរបួសជើងឆ្វេង មួយកន្លែងចំ ជង្គង់ ប្រវែង ១០.ស.ម ជម្រៅ ៥.ស.ម។​

នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ខាងលើ បានសារភាពថា ខ្លួនពិតជាបបានដេញកាប់ទៅលើ ឈ្មោះ សឿន សារ៉ន ពិតប្រាកដមែន។

ចំពោះវត្ថុតាងដកហូតបាន រួមមាន៖
១. ម៉ូតូកែឆ្នៃរ ចំនួន ០១គ្រឿង
២. ដាវចំនួន ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ស្រុកកែវសីមា  កំពុងកសាងសំណុំរឿង បញ្ចូនទៅកាន់ស្នងការ ដើម្បីចាត់ការតាមនីតិវីធី។  ចំណែក ជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ៕ ដោយ ៖ សារ៉េត

អត្ថបទដែលជាប់ទាក់ទង