ប្រទះឃេីញសាកសព ភ្នាក់ងារសារព័ត៌មាន CPN News ម្នាក់ស្លាប់ក្នុងប្រឡាយទឹកយ៉ាងរន្ធត់ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រភពព័ត៌មានបានឱ្យដឹងថា ភ្នាក់ងារសារព័ត៌មាន របស់អង្គភាពសារព័ត៌មាន CPN News ម្នាក់បានស្លាប់ និងមានសភាពស្អុយរលួយ នៅក្នុងប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងខេត្តមណ្ឌលគិរី។

ភរិយាជនរងគ្រោះ បានឱ្យដឹងថា បុរសម្នាក់រងគ្រោះ មានឈ្មោះ ស្រ៊ុន រ៉ាវ៉ាន់ រស់នៅឃុំដាក់ដាំ ស្រុកអូររាំង។ ហើយ  មុនពេលកើតហេតុ ជនរងគ្រោះ បានប្រាប់ប្រពន្ធគាត់ថា ចុះទៅយកព័ត៌មាន នៅ ស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះ ហើយក៏បាត់ដំណឹងឈឹងតែម្តង។

ក្រោយបាត់ខ្លួន សាកសពជនរងគ្រោះ ខាងលើ ទើបត្រូវបានគេប្រទះឃើញស្លាប់ស្អុយរលួយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ៕

 

អត្ថបទដែលជាប់ទាក់ទង