អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះស្ត្រីឈឺពោះសម្រាលកូន ពីលើកោះរ៉ុង មកមន្ទីរពេទ្យឯក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្នុងក្រុងកោះរ៉ុង ដែលឈឺពោះខ្លាំង ត្រូវសម្រាលកូន ដឹកយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សកម្មភាពមនុស្សធម៌ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីឈឺពោះរូបនេះ មានឈ្មោះ ងែត ស្រីនិច អាយុ ២៥ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីខាងលើ ត្រូវបាន អ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោក បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង