លោក ប៉ែន កុសល្យ ចុះជួបជាមួយ មន្ត្រីរាជការ កងប្រដាប់អាវុធ ទាំង៣ប្រភេទ

ខេត្តត្បូងឃ្មុំ ៖នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះត្រួតពិនិត្យ ត្រៀមប្រាព្ធពិធីប្រកាសចូលកាន់តំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ។

លោក ប៉ែន កុសល្យ ត្រូវបានផ្ទេពីអភិបាលខេត្តឧត្តមានជ័យ មកកាន់ជាអភិបាលខេត្បូង ជំនួសឯកឧត្តម ជាម ច័ន្ទសោភ័ណ ដែលត្រូវផ្ទេរទៅកាន់ជាអភិបាលខេត្តកំពង់ស្ពឺ ។

ពិធីប្រកាសចូលកាន់មុខដំណែងជាផ្លូវការនិងរៀបចំធ្វើនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង