អាវុធហត្ថខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន និងក្មេងទំនើង 

ខេត្តត្បូងឃ្មុំ ៖ ប្រើរយៈពេល ៥ថ្ងៃ ដើម្បីបញ្ជ្រាបការយល់កាន់តែច្បាស់ដល់សិស្សានុសិស្ស លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានដឹកនាំ និងបែងចែកកម្លាំង ចុះផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ៨៣០០នាក់ នៅវិទ្យាល័យចំនួន ០៨ ក្នុងក្រុង-ស្រុកទាំង៧ លើប្រធានបទស្តីពី “យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង”។

ជុំវិញយុទ្ធនាការនេះ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ លោកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំចង្អុលបង្ហាញឱ្យ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយ អ្នកពាក់ព័ន្ធ ចុះផ្សព្វផ្សាយបញ្ជ្រាបបន្ថែម ដើម្បីឱ្យសិស្សានុសិស្សបានជ្រួតជ្រាប កាន់តែច្បាស់ពាក់ព័ន្ធរឿងទាំងនេះ។

លោកបន្តថា ការចុះផ្សព្វផ្សាយមានគោលបំណងចំនួន ០៧ចំណុច បង្ហាញដល់ ក្នុងសាលា ឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹង ៖ ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ក្នុងសង្គម, ផលប៉ះពាល់ របស់ក្មេងទំនើង, ផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក (វេប) , បញ្ហាអំពី បរិស្ថាន, អំពីច្បាប់ចរាចរណ៍, បញ្ហាល្បែងស៊ីសង (លេងបៀរ អាប៉ោង ជល់មាន់ និងតាមអនឡាញ និងជាពិសេសការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមការដឹកនាំ របស់សម្តេចធិបតី។

ក្នុងឱកាសការផ្សព្វផ្សាយ តម្រង់ទិសនេះដែរ តាមរយៈ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឱ្យនាយឧត្តមសេនីយ៍ សៅ សុខា នូវថវិកាចំនួន ២៥.០០០.០០០៛ (ម្ភៃប្រាំលានរៀល) ក្នុងការជួយឧបត្ថម្ភ លើការសាងសង់បន្ទប់ទឹក ចំនួន ០៦បន្ទប់ ទិញធុងសំរាម និងដាំដើមឈើ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដារ និងនៅតាមវិទ្យាល័យទាំង ០៧ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង