អភិបាលស្រុកត្បូងឃ្មុំ នាំយកជំនួយសម្តេច ប៊ុន រ៉ានី ហ៊ុន សែន យកទៅប្រគល់ជូន ពលរដ្ឋរងគ្រោះ៣គ្រួសារ ដែលផ្ទះបាក់ច្រាំងចូលទន្លេ
ខេត្តត្បូងឃ្មុំ ៖ អភិបាលស្រុកត្បូងឃ្មុំ លោក សេង សុខខឿន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកជំនួ យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនគ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ បាក់ច្រាំងទន្លេទាំង ៣ គ្រួសារ ស្ថិតនៅភូមិទទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានរុះផ្ទះ ដើម្បីដោះស្រាយជីវភាព និងសំរាលទុក្ខលំបាកចំពោះមុខ ៕