បុរសញៀនថ្នាំម្នាក់ ត្រូវសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីប្រើកាំបិតចាក់សម្លាប់ប៉ូលិសប៉ុស្តិ៍ម្នាក់
រាជធានីភ្នំពេញ ៖ មន្រ្តីនគរបាល ប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវជនញៀនថ្នាំញៀនម្នាក់ចាក់សម្លាប់ ហើយជនសង្ស័យរូបនោះ បានយកកាំភ្លើងពីសពសមត្ថកិច្ច រួចបាញ់តដៃ ជាមួយកម្លាំងសមត្ថកិច្ច ដទៃទៀត បន្ទាប់មកក៏ត្រូវសមត្ថកិច្ចបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រតិបត្តិការនេះ កើតឡើងវេលាម៉ោង ៤ល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕