ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជួបជុំក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត អេង ចំរើន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជួបជុំក្រុមការងារយុវជនក្រុម៨ ខេត្តព្រះសីហនុ ជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយមានការចូលរួមជា គណៈអធិបតី ដោយ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ពិធីដដែលនេះ ក៏មានការចូលរួមដោយ លោកស្រីអភិបាលរងខេត្ត ម៉ាក់ សំណាង លោកអភិបាលរងខេត្ត សាមុត សុធារិទ្ធ លោក នូវ សំអុល មេបញ្ចាការសឹករងខេត្ត និងមានវត្តមាន លោក យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន , លោក សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងអធិការកិច្ច និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗ ក្រោមបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្ដៅ..៕