ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារ នៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន
ខេត្តសៀមរាប ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារ នៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន។
នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំ នៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១។
ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួនដូចជា៖ ទៅស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូង ប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត ខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ប្រាសាទភិមានអាកាស ក្រុមប្រាសាទព្រះពិធូរ នៃក្រុងអង្គរធំ ប្រាសាទភ្នំបាខែង ប្រាសាទតានៃ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទបាតជុំ ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទបាតជុំ ប្រាសាទប្រែរូប ប្រាសាទភ្នំក្រោម ស្ពានហាលខាងកើតប្រាសាទបេងមាលា តំបន់រុនតាឯកតេជោសែន និងតាមដងស្ទឹងសៀមរាបដែរ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ការិយាល័យផ្សព្វផ្សាយ