អ្នកឧកញ៉ា ទៀ វិចិត្រ ជួយជីវិតអ្នកនេសាទម្នាក់ បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ..
ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ឲ្យទៅទទួលយក អ្នកនេសាទម្នាក់ ដែលជួបគ្រោះថ្នាក់ដាក់ខ្សែរ៉ត នៅលើទូកប៉ះត្រូវចំក្បាលរងរបួសធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
អ្នកនេសាទរូបនេះ មានឈ្មោះ ស៊ាង ស៊ាត មានអាយុ ៤៨ឆ្នាំ រស់នៅបណ្តោះអាសន្ន ម្តុំតំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
អ្នកនេសាទរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ ដឹកមកកាន់កំពង់ផែ ទេសចរណ៍ក្រុងព្រះសីហនុ យ៉ាងរហ័សបំផុត រួចដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕