និស្សិតអាហារូបករណ៍ អមត របស់សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងរៀបចំផែនការសកម្មភាព ឆ្នាំ២០២៥
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក កួច ធារិទ្ធ សមាជិកក្រុមការងារ គ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានជួបសំណេះសំណាល រៀបចំផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥ និងពិសាអាហារសាមគ្គី ជាមួយ ប្រធាន អនុប្រធាន ជំនាន់ ប្រធាន អនុប្រធានក្រុម ចាប់ពីជំនាន់ទី១ ដល់ជំនាន់ទី១២។