លោក អុី ធារឹន ត្រូវតែងតាំងជា អភិបាលស្រុកព្រៃនប់ ជំនួស លោក សរ កក្កដា
ខេត្តព្រះសីហនុ ៖ ប្រធានអន្តរវិស័យ សាលាខេត្តព្រះសីហនុ លោក អុី ធារឹន ត្រូវបានតែងតាំងជា អភិបាលស្រុកព្រៃនប់ ជំនួស លោក សរ កក្កដា ដែលត្រូវផ្លាស់ទៅដឹកនាំជា អភិបាលក្រុងព្រះសីហនុ។
ពិធីប្រកាសនេះ ធ្វើឡើងនៅសាលាស្រុកព្រៃនប់ ថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២៕