សម្ដេច ហ៊ុន សែន អញ្ជើញដល់ប្រទេសគុយបា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
គុយបា ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់រដ្ឋធានី ហាវ៉ាណា នៃសាធារណរដ្ឋគុយបា កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅសាធារណរដ្ឋគុយបា ហើយត្រូវនឹងព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីគុយបា៕ ប្រភព ៖ AKP