ពលរដ្ឋ រិះគន់មន្ត្រីច្រកទ្វារអន្តរជាតិភ្នំដិន បើកដៃឲ្យឈ្មួញដឹកទំនិញ អនាធិបតេយ្យ

ខេត្តតាកែវ ៖ ប្រភពព័ត៌មានពីព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា មួយរយៈនេះ នៅតាមច្រកទ្វារអន្តរជាតិភ្នំដិន ឃើញមានរថយន្តដឹកទំនិញ ដឹកផលិត ឬសម្ភារៈផ្សេងៗ សំពីងសំពោងធ្វើចរាចរណ៍លើដងផ្លូវ បង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ បណ្ដាលឲ្យរងគ្រោះដល់ អ្នកធ្វើដំណើរជាបន្តបន្ទាប់។

ប្រភពព័ត៌មានដដែល បញ្ជាក់ថា រថយន្តដឹកទំនិញលើសទម្ងន់ខាងលើនេះ បើកចេញពីច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ ដែលមើលការខុសត្រូវដោយមន្ត្រីច្រកអន្តោប្រវេសន៍ និងគយ ប៉ុន្តែមិនដឹងថា មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធទាំងនោះ អនុវត្តការងារបែបណាទេ។ ទោះបីជា រថយន្តដឹកទំនិញទាំងនោះ ដឹកសំពីងសំពោង ឬដឹកលើសទម្ងន់បែបណាក្តី ក៏មិនដែលឃើញមន្ត្រីជំនាញប្រចាំការ នៅច្រកទ្វារអន្តរជាតិភ្នំដិន ហាមឃាត់ទេ។ ករណីនេះ ប្រភព អះអាងថា ទំនងជា អាចមានជាប់ពាក់ព័ន្ធ នឹង អំពើពុករលួយផងដែរ។

យ៉ាងណា “កម្ពុជាថ្ងៃនេះ” មិនទាន់អាចមានប្រភពទាក់ទង មន្ត្រីច្រកទ្វារអន្តរជាតិភ្នំដិន ដែលរងការចោទប្រកាន់ ដើម្បីបំភ្លឺ បាននៅឡើយទេ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង