នគរបាលខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីគ្រឿងញៀន
ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រីចំនួន ០៥នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង បង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួន យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
នេះយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
របាយការណ៍របស់នគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ បានចុះប្រត្តិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង និងចំណុចភូមិចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង ០៥នាក់មាន ៖
១- ឈ្មោះ គឹម ម៉េងលី ហៅយ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោងក្រុងបាត់ ដំបងខេត្តបាត់ដំបង។
២- ឈ្មោះ សាស់ គីញៅ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
៣- ឈ្មោះ ម៉ង់ ចាន់ឌឿន ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
៤- ឈ្មោះ រស់ កក្ដដា ហៅដា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥- ឈ្មោះ មិន ណាន់ ហៅ កុយ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហមចំនួន ២៥គ្រាប់ និង១ចំហៀងទម្ងន់ ៣.៣២ក្រាម ( ទាំងសំបក )។
– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
– ថ្នាំគ្រាប់ចូលទឹកចំនួន ១ថង់
– ដបទឹកដែលបានចាក់ថ្នាំញៀនចូលចំនួន ១ដប។
– ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
– សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននឹងសម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញត្រៀមបញ្ជូនខ្លួនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់៕