ពលរដ្ឋសាទរ ចំពោះដោះស្រាយដីធ្លី របស់រដ្ឋបាលខេត្តព្រះសីហនុ រវាងពលរដ្ឋ និងធនាគារកាណាឌីយ៉ា

ខេត្តព្រះសីហនុ ៖ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យផ្ទៀងផ្ទាត់ការកាន់កាប់ដីជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើទីតាំងដីមានប្លង់កម្មសិទ្ធិស្របច្បាប់របស់ធនាគារកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ចំណោតអូត្រាវ ភូមិចំណោតរាម ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សកម្មភាពនេះ បានធ្វើឡើង នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ការចុះពិនិត្យនេះ បានធ្វើឡើងក្រោយប្រជាពលរដ្ឋចំនួន ១៦៧គ្រួសារ បានដាក់ពាក្យ និងយល់ព្រមទទួលយកគោលការណ៍ដោះស្រាយនូវដីឡូត៍ទំហំ ៥ គុណ ២០ម៉ែត្រ ពីធនាគារ កាណាឌីយ៉ា ក្រោមការសម្របសម្រួលពី រដ្ឋបាលខេត្តព្រះសីហនុ។

នៅក្នុងការចុះពិនិត្យសម្របសម្រួលនេះ បងប្អូនប្រមាណ៩០% បានស្ម័គ្រចិត្តទទួលយកគោលការដោះស្រាយដីឡូទំហំ ៥x២០ម៉ែត្រ ដែលបានកាត់ឃ្វាលពីក្រុមហ៊ុនធនាគារកាណាឌីយ៉ា។

ជាមួយគ្នានោះ បងប្អូនទាំងនោះក៏បានសារទរ ចំពោះការដោះស្រាយសម្របសម្រួលរៀបចំឱ្យពួកគាត់រស់នៅលើដីស្របច្បាប់ ក្រោមគំនិតផ្តួចផ្តើម របស់ លោក គួច ចំរើន  អភិបាលខេត្តព្រះសីហនុ ដើម្បីបញ្ចប់ទំនាស់ដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង