រថយន្ត Rang Rover ទំនើបមួយគ្រឿងទៀត ត្រូវភ្លើងឆេះខ្ទេច លើផ្លូវល្បឿនលឿន
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរ បានផ្តល់ព័ត៌មានបឋមឲ្យ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងថា នៅរសៀលថ្ងៃសៅរ៍នេះ មានករណី រថយន្ត Rang Rover ទំនើបមួយគ្រឿងទៀត ត្រូវបានអគ្គិភ័យឆាបឆេះ នៅលើផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ គឺមានចម្ងាយពីច្រកចេញចូលបញ្ជរបង់ប្រាក់ភ្នំពេញ ប្រមាណ ២គីឡូម៉ែត្រ។
រថយន្ត Rang Rover ជួបគ្រោះនេះ ត្រូវភ្លើងឆេះស្ទើរទាំងស្រុង ប៉ុ ន្តែមិនទាន់មានរបាយការណ៍ មានមនុស្សរងរបួស ឬយ៉ាងណាទេ៕ ប្រភព ៖ គ្រុបតេឡេក្រាមសុវត្ថិភាពចរាចរណ៍