នគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនជនសង្សយ័៧នាក់ ករណីលួចដោះដែកបង្គោលអគ្គិសនី លក់អោយអេតចាយ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចស្រុកស្ទឹងហាវ បានឲ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិឫទ្ធីមួយ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងនោះ មានជនសង្ស័យ ៥នាក់ជាអ្នកលួចផ្ទាល់ និង២នាក់ទៀត ជាអ្នកទទួលទិញ (ទទួលផលចោរកម្ម) សរុបទាំងអស់ ៧នាក់។
វត្ថុតាងដែលចាប់បានរួមមាន៖ ដែកបន្ទះបង្គោលភ្លេីងអគ្គិសនីរបស់រដ្ឋ ចំនួន ៤២ដេីម ,ទូរស័ព្ទម៉ាក OPPO ១គ្រឿង, ម៉ូតូម៉ាក dream សង់ ពណ៌ខ្មៅ ១គ្រឿង និងម៉ាកវេវមួពណ៌ខ្មៅ ១គ្រឿង។
ជនសង្ស័យរួមវត្ថុតាង ត្រូវបានអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កំពុងបន្តចាត់ចែងតាមនីតិវិធីច្បាប់៕