ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅដឹកស្ត្រីអ្នកជំងឺម្នាក់ រស់នៅលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ មានប្រសាសន៍ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោកបានបញ្ជូនអូប័រពេទ្យល្បឿនលឿន ឲ្យទៅទទួលយកស្រ្តីអ្នកជំងឺម្នាក់ រស់នៅលើកោះរ៉ុង ដែលមានអាការៈចុកពោះខ្លាំង ដើម្បីដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក នាក្រុងព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ស្រ្តីអ្នកជំងឺរូបនេះ ឈ្មោះ យោង អាង អាយុ ៥៥ឆ្នាំ រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីរងគ្រោះត្រូវបាន លោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់លោក យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យទាន់ពេលវេលា៕