រដ្ឋបាលខេត្តព្រះសីហនុ នឹង​ស្ថាបនា​ផ្លូវបេតុង​៣០ខ្សែ ប្រវែង​ជិត​២០គីឡូម៉ែត្រ ជំនួសផ្លូវដី ជូនពលរដ្ឋរស់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន មានប្រសាសន៍នៅព្រឹកថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៣ថា សម្រាប់ស្រុកព្រៃនប់ ​មន្ទីរស្ថាប័នជំនាញ នឹងអភិវឌ្ឍន៍ ឬ​ស្ថាបនា​ផ្លូវបេតុង ចំនួន ៣០ខ្សែ ប្រវែងសរុបជិត ២០គីឡូម៉ែត្រ ជំនួសផ្លូវដី ក្នុងមូលដ្ឋាននានា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់បម្រើជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំ នានាក្នុងមូលដ្ឋាននេះ ឲ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរថែមមួយកំរិតទៀត។

លោកអភិបាលបន្តថា ក្នុងនោះក៏មានស្ថាបនាស្ពាន លូ កាត់ទទឹងផ្លូវ និងលូប្រអប់មួយចំនួនទៀត ដើម្បីបំរើដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង