កប៉ាល់ទេសចរណ៍ ដឹកភ្ញៀវចម្រុះជាតិសាសន៍៥៩៨នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មន្ត្រីថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា មានកប៉ាល់ទេសចរណ៍បរទេសមួយគ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
កប៉ាល់ទេសចរណ៍នេះ ដឹកភ្ញៀវចម្រុះជាតិសាសន៍ចំនួន ៥៩៨នាក់ (ស្រី៣០៩នាក់) ហើយចូលមកទស្សនាប្រទេសកមម្ពុជា រយៈពេល ០១ថ្ងៃ។
មន្ត្រីសមត្ថកិច្ចច្រកទ្វារអន្តរជាតិកំពង់ផែ បានឲ្យដឹងថា កប៉ាល់ទេសចរណ៍នេះ មាននាវិកបម្រើការងារនៅលើនាវានោះសរុបចំនួន ៤០០នាក់ (ស្រី៦៦នាក់)៕