ស្តេចប្រដាល់មីយ៉ាន់ម៉ា ផ្ញើសារអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា
មីយ៉ាន់ម៉ា ៖ ស្តេចប្រដាល់មីយ៉ាន់ម៉ា ឬភូមា គឺកីឡាករ Dave Leduc បានបង្ហោះសារ នៅលើបណ្តាញសង្គហ្វេសប៊ុក របស់ខ្លួនថា “ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា។ នៅចុងឆ្នាំនេះ ខ្ញុំ មកលេងប្រទេសកម្ពុជា ដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា។
ខ្ញុំមានអ្នកតាមដាន រាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន 54 លាននាក់ ប្រទេសកម្ពុជា មាន 16 លាននាក់ ហើយប្រទេសទាំងពីរ នឹងលើកទឹកចិត្តពួកយើង ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក។ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍ របស់ខ្ញុំ។ តើឯកឧត្ដមចូលចិត្តសិល្បៈក្បាច់គុណឬទេ ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយស សម្រាប់ខ្ញុំ សម្រាប់គូប្រជែង របស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយស នៅទីក្រុងភ្នំពេញ។
ទោះបីជាខ្ញុំ ជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់ និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត… ខ្ញុំចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដម អាចពិចារណាតាមការអញ្ជើញ របស់ខ្ញុំ 🙏 សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ”៕