សមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនបុរសបើកម៉ូតូកង់បី បញ្ច្រាសទិស ហើយគម្រាមប្រើអំពើហិង្សា លើអ្នកបើកបរស្របច្បាប់
ខេត្តកណ្តាល ៖ ព្រឹកមិញពូកាចណាស់ ប៉ុនែ្តនៅពេលល្ងាច បែរជា ពូ ឡើងស្លូត..។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា បុរសជេីងខ្លាំងបេីកម៉ូតូ កង់បីឥណ្ឌា បញ្ច្រាស់ទិសដៅចរាចរណ៍ ហើយគំរាមកំហែងម្ចាស់រថយន្តបើកបរស្របច្បាប់ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ពេលនេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបានហើយ នៅស្រុកខ្សាច់កណ្ដាល។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក៏បានរៀបចំបញ្ជូនបុរសបើកបរម៉ូតូកង់បីហិង្សារូបនេះ ទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដ្បិតហេតុការណ៍នេះ បានកេីតឡេីង នៅរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ម្ចាស់ម៉ូតូកង់បីឥណ្ឌា ខាងលើឈ្មោះ កែ ឃឹម អាយុ ៤៧ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕