ប្រជាពលរដ្ឋក្រុងពោធិ៍សាត់ អះអាងថា រាល់ថ្ងៃនេះ ក្រុមក្មេងទំនើង បង្កហិង្សាស្ទើររាល់ថ្ងៃ ប៉ុន្តែសមត្ថកិច្ចស្ងាត់ឈឹង..
ខេត្តពោធិ៍សាត់ ៖ សារពីប្រជាពលរដ្ឋ រស់នៅក្រុងពោធិ៍សាត់ ៖ “ខ្ញុំជាប្រជាពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ ខ្ញុំបាទសុំអោយ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ និងលោកអធិការក្រុងពោធិ៍សាត់ មេត្តាជួយមេីលបញ្ហាអសន្តិសុខ ដែលកើតមាន នៅក្នុងក្រុងពោធិ៍សាត់ផង ដ្បិតរាល់ថ្ងៃនេះ កើតមានក្រុមក្មេងទំនេីងច្រេីនណាស់…។ និយាយដល់ត្រឹមនេះ ខ្ញុំសុំអោយ ថ្នាក់ដឹកនាំ ស្ថាប័នជំនាញគ្រប់ស្ថាប័ន ជួយពិនិត្យមេីលសកម្មភាព របស់ មន្ត្រីតាមប៉ុស្តិ៍រដ្ឋបាល ដើម្បីអោយពួកគាត់ ចុះល្បាត ត្រួតពិនិត្យ អោយបានជាប្រចាំ ព្រោះ រាល់ថ្ងៃនេះ ខ្ញុំ មេីលឃេីញថា ពួកគាត់ មិនសូវមានសកម្មភាពទេ ឬម៉្យាង ឃើញកន្ទេលធំបន្លំដេកជាដើម..។ ដូច្នេះ ស្នើត្រួតពិនិត្យ អោយបានត្រឹមត្រូវ..។ កន្លងមក ខ្ញុំបានឃេីញ ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាថ្នាក់ដឹកនាំជាច្រេីនស្ដាប័នទៀត បានខិតខំ យកចិត្តទុកដាក់ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះដែរ ប៉ុន្តែមិនសូវមានប្រសិទ្ធិភាពទេ..។



