អ្នកជិះម៉ូតូឌុបគ្នា២នាក់ ត្រូវរថយន្ដដឹកកុងតឺន័រ បុកស្លាប់នៅស្រុកស្រែអំបិល
ខេត្តកោះកុង ៖ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ រកអ្នកបើករថយន្តកុងតឺន័រ ដែលរត់គេចខ្លន ក្រោយបុកអ្នកជិះម៉ូតូ ២នាក់ ស្លាប់ នៅកន្លែងកើតហេតុ។
បច្ចុប្បន្ន ទាំងម៉ូតូជនរងគ្រោះ និងរថយន្តត្រូវបានកម្លាំងផ្នែកជំនាញ នាំយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿងអនុត្តតាមនីតិវិធី។
កាលពីវេលាម៉ោង ២៤:៣៥នាទី រំលងអាធ្រាត ចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរាណ៍មួយករណី បានកើតឡើង រវាងម៉ូតូ ជាមួយរថយន្តកុងតឺន័រ នៅចំណុចគិរីវន្តផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៧-១៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូជិះឌុបគ្នា ០២នាក់(ស្រី-ប្រុស) បានស្លាប់ នៅកន្លែង។
សមត្ថកិច្ច មិនបានបង្ហាញពីអត្តសញ្ញាណ សពជនរងគ្រោះនោះទេ។ រីឯអ្នកបើរបរ រថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់។
ពេលនេះ សាកសព ត្រូវប្រគល់ជូន ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ដែលមានអាសយដ្ឋាន ស្ថិតនៅចំណុចក្បែរទីតាំងកើតហេតុដែរ៕