អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះជីវិតមនុស្ស ដោយមិនរើសមុខ ឬជាតិសាសន៍អ្វីទេ..
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅដឹកយកស្រ្តីម្នាក់ ជាភ្ញៀវទេសចរជនជាតិបរទេសម្នាក់ និងបុរសជនជាតិខ្មែរម្នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ចំណុចតំបន់ព្រែកតាសុខ ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឯខេត្តព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីជនបរទេសរងគ្រោះ និងបុរសជនជាតិខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានរងរបួសធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ រូបលោក ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ឱ្យទៅទទួលយកជនរងគ្រោះទាំងពីរនាក់ មកសង្គ្រោះនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
ជនរងគ្រោះទាំងពីរនាក់ មានឈ្មោះ
១- ឈ្មោះ Annone floer ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិបារាំង (រងរបួសបាក់ជើង)។
២- ឈ្មោះ អន់ វ៉ាឃីន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ (រងរបួសត្រង់ចុងជើង)
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព បរួចក៏បាន បានបន្តដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន G.T.V.C របស់ អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ..៕