រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសអនុគ្រោះ លើការចុះបញ្ជីទូកនេសាទ នឹងផុតកំណត់នៅចំណាច់ខែធ្នូ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសអនុគ្រោះ លើការចុះបញ្ជីទូកនេសាទ ដែលនឹងផុតកំណត់សល់នៅចំណាច់ខែធ្នូ ឆ្នាំ២០២៣នេះ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការបញ្ចុះតម្លៃបង់ សេវា ចំនួន ៥០% ចំពោះមុខ សេវាចំនួនពីរ គឺ ការចុះបញ្ជីបណ្ណសម្គាល់នាវា និងសៀវភៅពិនិត្យបច្ចេកទេស (ឆៀក) ម៉ាស៊ីននាវា ដែលមានកម្លាំងសេះ ក្រោម ៩០សេះ) នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តព្រះសីហនុ។

ព្រមជាមួយគ្នានេះ អង្គភាពច្រកចេញចូល តែមួយ ខេត្តព្រះសីហនុ បានបន្តអំពាវនាវដល់ប្រជានេសាទទាំងអស់ ក្នុងខេត្តព្រះសីហនុ សូមរួសរាន់ និងប្រញាប់ប្រញាល់មកចុះបញ្ជី និងពិនិត្យបច្ចេកទេសទូកនេសាទ ដើម្បីទទួលបានការលើកទឹកចិត្ត អត្ថប្រយោជន៍ និងការការពារស្របច្បាប់ពី រដ្ឋបាលខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤តទៅ ប្រជានេសាទ ដែលមិនមានបណ្ណសម្គាល់នាវា និងសៀវភៅពិនិត្យបច្ចេកទេស (ឆៀក) នឹងប្រឈមវិធានការរដ្ឋបាល ដូចជាការផាកពិន័យ និងមិនអនុញ្ញាតឱ្យនេសាទ លើលម្ហសមុទ្រ នៃខេត្តព្រះសីហនុទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង