រថយន្ត Range Rover មួយគ្រឿងទៀត ត្រូវភ្លើងឆេះហ្មត់ នៅលើផ្លូវល្បឿនលឿន..
ខេត្តព្រះសីហនុ ៖ អ្នកដំណើរ បានផ្តល់ព័ត៌មានបឋមមកថា នៅមុននេះបន្តិចមាន រថយន្ត Range Rover មួយគ្រឿង ត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង នៅលើផ្លូវល្បឿនលឿន ខណៈកំពុងបើកបរ ក្នុងទិសដៅពី រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះ កើតឡើងនៅគីឡូម៉ែត្រលេខ ១៣៤-១៣៥ ម្តុំស្ទឹងឆាយ ស្ថិតក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅម៉ោងប្រមាណ ០១រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ។
យ៉ាងណា សមត្ថកិច្ច មិនទាន់បញ្ជាក់ថា គ្រោះថ្នាក់នេះ មានមនុស្សរងរបួស ឬក៏បែបណា នៅឡើយទេ..៕