សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបកាស៊ីណូ គ្មានច្បាប់មួយកន្លែង នៅក្រុងព្រះសីហនុ ឃាត់ជនជាតិចិនមួយចំនួន
ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃសៅរ៍ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមជាមួយ គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ លោក គួច ចំរេីន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងល្បែងសុីសងអត់ច្បាប់មួយកន្លែង មានទីតាំង អតីតកាសុីណូ Paradise Island ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ៕