អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅទទួលយក ស្រ្តីភ្ញៀវទេសចរម្នាក់ ឈឺពោះសម្រាលកូន នៅលើកោះរ៉ុង មកសង្គ្តោះនៅមន្ទីរពេទ្យ..
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឱ្យទៅទទួលយកស្រ្តីម្នាក់ ដែលជាភ្ញៀវទេសចរ ឈឺពោះសម្រាលកូន នៅលើទូកកណ្តាលសមុទ្រ ដឹកយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សកម្មភាពមនុស្សធម៌ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ បានធ្វើភ្លាមៗ នៅម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រោយរូបលិក ទទួលបានព័ត៌មាន សុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ ..។
ស្រ្តីឈឺពោះសម្រាលកូន ខាងលើនេះ មាន ឈ្មោះ សំ ម៉ៃយ៉ា អាយុ ៤០ឆ្នាំ។
បច្ចុប្បន្ន ស្រ្តីរូបនេះ ត្រូវបានក្រុមការងារ របស់ អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕