យុវជនម្នាក់ល្បួងក្មេងស្រី ទើបអាយុ៧ឆ្នាំ រំលោភបានសម្រេចក្នុងព្រៃអាកាស្យា នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធបទល្មើសចាប់រំលោភក្មួយស្រី របស់ ខ្លួន ដែលទើបមានអាយុ៧ឆ្នាំ ក្នុងព្រៃអាកាស្យាមួយកន្លែង ។
ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ លី សុខ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការបញ្ជាក់ របស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពូរបស់នាង ឈ្មោះ លី សុខ បានបបួលខ្លួនទៅដកផ្សឹត ហើយក៏បានចាប់បង្ខំ រួមភេទ ជាមួយខ្លួន នៅចំណុចក្នុងព្រៃអាកាស្យានោះតែម្តង។ ក្មេងស្រីរងគ្រោះ បន្តទៀតថា កន្លងមកពូ របស់ខ្លួន ក៏ធ្លាប់ចាប់រំលោភ រូបនាង បានចំនួន០២ដងរួចមកហើយ ក្នុងអំឡុង ពេលលោកយាយ របស់នាង មិននៅផ្ទះ។
ភ្លាមៗ ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់ អធិកាដ្ឋាននគរបាលស្រុកព្រៃនប់ បន្ទាប់មក ក៏កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ តុលាការបន្តនីតិវិធីតាមច្បាប់៕