ទាល់តែមានបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបថ្នាក់ដឹកនាំតាមរាជធានី-ខេត្ត ចាប់ផ្តើមមានវិធានការក្តៅ លើករណីក្មេងទំនើងឬ?

ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព នៃរដ្ឋបាល ដើម្បីបើកយុទ្ធនាការបង្ក្រាប ក្រុមក្មេងទំនើង ដែលបង្កការអុកឡុងនាំឱ្យប៉ះពាល់ដល់ការរស់នៅ ឬនាំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។

ក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាព ខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ទៅថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ផ្នែក ឬគ្រប់ជំនាញ ដោយតម្រូវឱ្យសមត្ថកិច្ច ប្រើវិធានការច្បាប់ ទៅលើក្រុមក្មេងទំនើងទាំងនោះ ដោយមិនឱ្យប្រើវិធានការអប់រំទៀតទេ។

បន្ថែមលើនេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាននានា ពេលឃើញមាន ក្រុមក្មេងទំនើង ឬក្រុមបងតូចបងធំ ធ្វើសកម្មភាពអុកឡុក នៅទីតាំងណាមួយ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ សូមជួយផ្តល់ព័ត៌មាន តាមរយៈលេខទូរសព្ទ ដូចខាងក្រោម៖

– រដ្ឋបាលក្រុងព្រះសីហនុ Tel: 016 576 373

– លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ Tel: 012 866 670​ / 097 299 9996

– លោក អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ Tel: 071 591 6678

– លោក​ ស៊ុំ​ គារ៉ាវុធ​ នាយប៉ុស្តិ៍នគរបាល សង្កាត់លេខ១​ Tel: 096 995 8578

– លោក​ សេង​ ហ៊ត​ នាយប៉ុស្តិ៍នគរបាល សង្កាត់លេខ២​ Tel: 087 98 8787

– លោក​ អ៊ុក​ ផាន់ណារ៉េត​ នាយប៉ុស្តិ៍នគរបាល សង្កាត់លេខ៣ Tel: 016 77 00 47

– លោក​ សំ​ ប្រាក់​ នាយប៉ុស្តិ៍នគរបាល សង្កាត់លេខ៤ Tel: 016 836 694។

កិច្ចប្រជុំខាងលើនេះ កើតឡើងបន្ទាប់ពីមានបទបញ្ជាក្តៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំ នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង