អភិបាលខេត្តត្បូងឃ្មុំ ជួបសំនេះសំណាលជាមួយសិស្សានុសិស្ស នៅវិទ្យាល័យហ៊ុនសែនសួង

ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំនេះសំណាល ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងកម្មវិធីប្រារពខួបលើកទី២៥ ទិវាអន្តរជាតិ សម្រាប់ យុវជន ទី១២ ខែសីហា ឆ្នាំ២០២៤ និងការតាំងពិព័រណ៍ការអប់រំវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (ស្ទែរ) និងស្នាដៃសិស្ស ដែលរៀបចំធ្វើ ក្នុងបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅ ក្រុងសួង ខេត្តត្បូងឃ្មុំ ។
នាឱកាសនោះ លោក ប៉ែន កុសល្យ បានម្តែងក្តីរីរាយ និងកោតសរសើរចំពោះការផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះឡើង ដែលនេះគឺស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចាត់ទុកយុវជន គឺជាធនធានគន្លឹះ និងមានតម្លៃបំផុត សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករ មិនអាចខ្វះបាន ដើម្បីរក្សាបាន នូវកំណើនសេដ្ឋកិច្ចគ្រួសារ សង្គមជាតិ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត់។

ថ្មីៗនេះរាជរដ្ឋាភិបាល បានអនុម័តលើក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ – ២០៣៥ សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល រស់រវើក ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី ។

លោកបន្តថា ប្រទេសកម្ពុជា និងធ្វើបរិវត្តកម្មឌីជីថល ដោយចាប់យកឱ្យកាស និងទាញយកផលប្រយោជន៍ជាអតិបរិមា ពីការរីកចម្រើន នៃបច្ចេកវិជ្ជាគមនាគមន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងកសិកម្ម ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច និងសង្គមស៊ីវិលដែលពលរដ្ឋឌីជីថល អាចទទួលបានផលប្រយោជន៍ សេវាកម្ម ប្រកបដោយបរិបន្ន ភាពជឿទុកចិត្ត និងរក្សាបាន នូវអត្តសញ្ញាណ វប្បធម៌ជាតិ ។ តែយ៉ាងណាសូមយុវជនទាំងអស់មេត្តាចូលរួបប្រើប្រាស់ប្រព័ន្ធឌីជីថល ពិសេសប្រព័ន្ធ AI ឱ្យបានត្រឹមត្រូវដោយកុំយកទៅប្រើប្រាស់ ក្នុងអំពើទុច្ចរិត ខុសច្បាប់ ។

តាមរបាយការណ៍ របស់លោក នួន ស៊ីរ៉ាញឿន ប្រធានស្តីទីមន្ទីអបរំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ នេះ ទិវាអន្តរជាតិ សម្រាប់យុវជនធ្វើឡើង ក្រោមមូលបទ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ ទិវាអន្តរជាតិសម្រាប់យុវជន មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់នូវសារៈសំខាន់ខ្ពស់ សម្រាប់យុវជន ក្នុងនាមជាអ្នកបន្តវេណ ជាទំពាំហស្នងឫស្សីដ៏រឹងមាំ ប៉ុណ្ណោះទេ គឺបានផ្តល់ឱ្យកាសលើកទឹកចិត្ត យុវជន ក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យ របស់ខ្លួន ដោយផ្សាភ្ជាប់ជាមួយ កម្មវិធីរបាំ សម្តែង សមត្ថភាពបង្កប់អត្ថន័យស្មារតីមុតមាំ ក្នុងការថែរក្សាមរតកជូនតា និងស្មារតីស្នេហាជាតិ ថែមទៀតផង ។

សូមជម្រាប់ថា ពិធីប្ររពខួបលើកទី២៥ ទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា ២០២៤ និងការតាំងពីព័រណ៍ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែរ) និងស្នាដៃសិស្ស នៅបរិវេញវីទ្យាល័យ ហ៊ុន សែន សួង គឺមាន គ្រឹះស្ថានសិក្សាចូលរួមចំនួន១៨ ក្នុងនោះមានសិស្សានុសិស្ស ចូលរួមទស្សនា ប្រម៉ាណ ៥ ពាន់នាក់ ខណៈដែលជ័យលាភីលេខ១ បានទៅលើវិទ្យាល័យ ហ៊ុន សែន សួង ៕

អត្ថបទដែលជាប់ទាក់ទង