អ្នកឧកឧញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិត ពលរដ្ឋម្នាក់ទៀត ឱ្យរួចផុតពីស្លាប់
ខេត្តព្រះសីហនុ ៖ នៅយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី .ធី.វី.ស៊ី (G.T.V.C) ទៅទទួលបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានជំងឺខ្សោយបេះដូង យកមក ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ជនរងគ្រោះខាងលើ មានឈ្មោះ ភោគ ចាន់រឿន អាយុ ៤៥ឆ្នាំ មានជំងឺខ្សោយបេះដូង រស់នៅកោះរ៉ុងសន្លឹម (សារ៉ាសិនបេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមជាមួយក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្ត តាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕