ផ្ទះចំនួន៣ខ្នង នៅស្រុកអូរាំងឪ ត្រូវភ្លើងឆេះខូចខាតទាំងស្រុង នៅយប់ថ្ងៃទី១៨ ខែសីហា
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៨ ,៣០នាទីយប់ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ស្ថិតនៅភូមិស្វាយពក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប៉ុនែ្តមិនបង្កគ្រោះថ្នាក់ដល់ អាយុជីវិតម្ចាស់ផ្ទះឡើយ។
អគ្គិភ័យនេះ សមត្ថកិច្ច បានអន្តរាគមន៍ពន្លត់រលត់ទាំងស្រុង នៅលេវាម៉ោង ២២,០០ នាទីយប់ថ្ងៃដដែល។
ប្រភពព័ត៌មានពី សមត្ថកិច្ច បានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះមានម្ចាស់៖
១ , ឈ្មោះ រស់ ឡន អាយុ ៧៨ឆ្នាំ ត្រូវជាប្តី មុខរបរ កសិករ និងប្រពន្ធឈ្មោះ អ៊ាង សាសុផៃ អាយុ ៧៥ ឆ្នាំ មុខរបរ កសិករ ផ្ទះឈើប្រកក្បឿងទំហំ ៨មែត្រ គុណ១២ម៉ែត្រ។
២, ឈ្មោះ វ៉ាន់ ផៃ អាយុ ៥៥ឆ្នាំ ត្រូវជាប្តី មុខរបរ កសិករ និងប្រព័ន្ធ ឈ្មោះ ធន់ ស៊ីយ៉េង ៤៣ឆ្នាំ មុខរបរ កសិករ ផ្ទះឈើប្រកក្បឿងទំហំ ៨មែត្រ គុណ១២ម៉ែត្រ។
៣, ឈ្មោះ គុជ ចំរើន អាយុ ៣៩ឆ្នាំ ត្រូវជាប្តី មុខរបរ កសិករ និងប្រព័ន្ធ ឈ្មោះ ប៉ាក សុខនៅ អាយុ ៣៨ឆ្នាំ មុខរបរ កសិករ ផ្ទះឈើប្រកក្បឿង ទំហំ ៦មែត្រ គុណ៩ម៉ែត្រ។
ប្រភពដដែលឱ្យដឹងទៀតថា មូលហេតុដែលបង្កការឆាបឆេះគឺ ដោយសារទុស្សេខ្សែភ្លើង ខណៈក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចពាក់ព័ន្ធ បានសហការចេញរថយន្តចំនួន ចំនួន ៨គ្រឿង ដោយមកពីស្នងការដ្ឋាននគរបាលខេត្តខំនួន២ គ្រឿង, ស្រុកអូរាំងឪ ១គ្រឿង, មកពីស្រុកជុំវិញដូចជា ៖ ស្រុកត្បូងឃ្មុំ ១គ្រឿង, ក្រុងសួង ១គ្រឿង , ស្រុកកញ្ជៀច ១គ្រឿង, ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ១គ្រឿង, ស្រុកកោះសូទិន ១គ្រឿង ប្រើប្រាស់ទឹក ១៨ឡាន ទើបគ្រប់គ្រងសភាពការបាន នៅវេលាម៉ោង ១៩,៤៥នាទីយប់ និងបានបន្តពន្លត់រហូតបញ្ចប់ប្រតិបត្តិការ នៅម៉ោង ២២,០០ នាទីយប់ និងបានទុករថយន្តប្រចាំការចំនួន ០១គ្រឿង ដើម្បីគ្រប់គ្រងស្ថានភាពបន្តទៀត៕