អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា២លានរៀល ជូនគ្រួសារក្រីក្រ និងមានសមាជិកទទួលមរណៈភាព

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយទទួលដំណឹងមកថា មានពលរដ្ឋ ស្ថិតក្នុងគ្រួសារមានជីវភាពខ្វះខាត និងមានសមាជិកទទួលមរណៈភាព ក៏បានចាត់តាំង ក្រុមការងារ រួមមាន ៖ លោក ម៉ុត ភារី ជាអនុប្រធាន លោក តាន់ វ៉ាន់ធី លោក ហន សុជាតិ ជាសមាជិក ដេីម្បីនាំយកថវិកាចំនួន ២លានរៀល ដើម្បីចូលរួមរំលែកទុក្ខ និងចាត់ចែងក្នុងពិធីបុណ្យ។

ថវិកានេះ ត្រូវបានក្រុមការងារ យកទៅប្រគល់ដោយផ្ទាល់ជូនគ្រួសារ នៃសព ឈ្មោះ យិន ស៊ន ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីត នៅស្រុកកោះអណ្តែត ខេត្ត តាកែវ។ ហើយ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលបានទទួលមរណៈភាព នៅម៉ោង ៨យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយជម្ងឺ។

ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណ និងដឹងគុណ ចំពោះទឹកចិត្តសប្បុរស របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដ៏ច្រើន ដើម្បីជួយសម្រាលដល់ទុក្ខលំបាក ក្នុងគ្រួសារគាត់ នាឱកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង