គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ៦០ម៉ែត្រ ស្លាប់និងរបួស៤នាក់
រាជធានីភ្នំពេញ ៖ ការបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង បានបណ្តាលឲ្យកើតមានសោកនាដកម្ម ដ៏ខ្លោចផ្សាមួយករណីទៀត នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ បណ្តាលឲ្យមនុស្សមួយគ្រួសារ ត្រូវបាត់បង់ឪពុកម្នាក់ និងកូនប្រុសជាទីស្រឡាញ់ម្នាក់។ ចំណែកម្តាយ ក៏បានរងរបួសធ្ងន់ដាច់ជើងមួយចំហៀង និងកូនស្រីម្នាក់ទៀត រងរបួសធ្ងន់ ដោយមិនទាន់ដឹងពីស្ថានភាព យ៉ាងណានៅឡើយទេ៕