សាឡង់បូមខ្សាច់សមុទ្រ ខ្នាតយក្ស៣គ្រឿង កំពុងធ្វើសកម្មភាព ក្នុងតំបន់រ៉ាមសា កោះកាពិ

ខេត្តកោះកុង ៖ សាឡង់បូមខ្សាច់ខ្នាតយក្សចំនួន ៣គ្រឿង ដែលគេស្គាល់ថា ជាកម្មសិទ្ធ ឈ្មួញ​ឈ្មោះ បុក ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច និងអង្គការអន្តរជាតិ​សហការចុះ​បង្ក្រាប​ ដោយឃាត់ខ្លួនកម្មករ​ជាច្រើននាក់ យកមកសាកសួរ..។

សកម្មភាពចុះបង្ក្រាបនេះ ​ធ្វើ​ឡើង​ នៅយប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចតំបន់រ៉ាមសា កោះកាពិ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយ​ប្រស់ ស្រុកកោះ​កុង​ ខេត្តកោះកុង។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពបូមខ្សាច់ របស់សាឡង់​ទាំង ៣គ្រឿង​នោះ​ ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ អស់រយៈពេលច្រើនខែ កន្លងមកហើយ ដោយបូមខ្សាច់នៅ​តាមដៃសមុទ្រទឹកប្រៃ។

យ៉ាងណា សារព័ត៌មានយើង ក៏នៅមិនទាន់អាចទាក់ទង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីបំភ្លឺករណីខាងលើ បាននៅឡើយទេ។ ខណៈ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន​ខេត្ត កោះកុង​ បានបញ្ជាក់ខ្លីថា មិនទាន់មានការអនុញ្ញាតពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មិនអាចនិយាយបានទេ..។

ទោះជាបែបនេះក្តី មន្ត្រី​​​មិនបង្ហាញអត្តសញ្ញាណម្នាក់ បានឲ្យដឹងថា ក្រុមសាឡង់បូមខ្សាច់ខ្នាតយក្សទាំង ៣គ្រឿង ខាងលើនេះ គឺបានសុំច្បាប់​អនុញ្ញាត​ បូមខ្សាច់តែ ១​ទីតាំងទេ ប៉ុន្តែ​បែរជា បានលួច​លាក់ធ្វើសកម្មភាពបូមខ្សាច់ ជាច្រើនកន្លែងទៀត។ ហើយ ករពីនេះ ខាងមន្ត្រី​ជំនាញ​ ក៏​កំពុង​ពិនិត្យ និងឈានទៅបន្ត​អនុវត្ត​នីតិវិធី​​ តាមច្បាប់ជាបន្តទៀត៕ ប្រភព ៖ CNN NEWS

អត្ថបទដែលជាប់ទាក់ទង