អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រពេទ្យ ទៅដឹកអ្នកជំងឺបេះដូងម្នាក់ រស់នៅក្រុងកោះរ៉ុង មកសង្គ្រោះនៅមន្ទីពេទ្យ
ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ទៅទទួលយក ប្រជាពលរដ្ឋ ជាអ្នកជំងឺម្នាក់ មានជំងឺបេះដូង រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដើម្បីយកមកសង្គ្រោះ នៅមន្ទីរពេទ្យ ឯក្រុងព្រះសីហនុ។
អ្នកជំងឺរូបនេះ ឈ្មោះ ទី បូទួន ភេទស្រី អាយុ ៤២ឆ្នាំ។
បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព រួចដឹកបន្តតាមរថយន្តសង្គ្រោះក្រមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕