បញ្ជូន​ខ្លួនក្មេងទំនើង៣នាក់ នៅស្រុកជុំគីរី ទៅឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពត រង់ចាំកាត់ទោស

ខេត្តកំពត ៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារនៅតាមហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ថា បានបញ្ជូនក្រុមក្មេងទំនើង ០៣នាក់ រស់នៅស្រុកជុំគីរី ទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពត រង់ចាំការកាត់ទោសនៅពេលក្រោយ។

លោកបន្តថា ក្មួយៗផ្សេងៗទៀតឃើញហើយពិចារណា ដោយខ្លួនឯង មានសិទ្ធសេរីភាពដើរហើយ ដោយសេរី សូមកុំបំផ្លាញអនាគតខ្លួនឯង និងធ្វើអោយក្រុមគ្រួសារមានវិប្បដិសារី។ បើមិនទាន់បានសងគុណឪពុកម្តាយទេ សូមកុំធ្វើអោយពួកគាត់ទឹកភ្នែកដោយសារយើង។ ក្មួយៗស្អប់ពូក៏ស្អប់ចុះ តែពូធ្វើនេះ ដើម្បីអោយក្មួយមានអនាគតល្អ កុំចង់តាំងខ្លួនធ្វើអ្នកលេងអី គ្មានកំណើតទេក្មួយ អោយតែនៅកំពត ក្មួយនៅកន្លៀតណា ក៏ពូទៅយកមកអោយទាល់តែបាន។ បងប្អូនជួយស៊ែរអោយបានច្រើនផងដើម្បីអោយពួកគាត់បានឃើញ៕

អត្ថបទដែលជាប់ទាក់ទង