គ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ទើររាល់ថ្ងៃ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០នាទី លេីផ្លូវ សម្តេច ហ៊ុន សែន ត្រង់ចំណុចផ្លូវកោងរោងចក្រប្រេងកាត ស្ថិតក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បង្កដោយរថយន្ត ១គ្រឿង ម៉ាក NISSAN DIESEL  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-4379 នឹងមានសណ្តោងរុឺម៉ក ពណ៍ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 4A -1078 ដែលមានទិសដៅពីជើង ឆ្ពោះទៅត្បូង  បណ្តាលឱ្យមនុស្សម្នាក់រងរបួស។

រថយន្តខាងលើនេះ បើកបរដោយឈ្មោះ អាំ ម៉ារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លុះមកដល់ចំណុចកេីតហេតុខាងលេី ដោយស្ថានភាពផ្លូវកោង រថយន្តក៏បានជ្រុលទៅបុករបងការិយាលយ័គ្រប់គ្រងផលិតផលតេលសិលា និងថាមពល (មណ្ឌលសន្មិធិខេត្តព្រះសីហនុ) យ៉ាងពេញទំហឹងតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បណ្តាលឱ្យអ្នកបើកបរម្នាក់ រងរបួស និងត្រូវបានរថយន្តមណ្ឌលសុខភាពស្រុកស្ទឹងហាវ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង