សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីហិង្សា
ខេត្តព្រះសីហនុ ៖ កម្មករសំណង់ ២ក្រុមធ្វើការ នៅការដ្ឋានជាមួយគ្នា ក្រោយពេលបើកលុយរួច ក៏នាំគ្នាហូបស្រា រាំរែក ហើយក៏មានការឌឺដងដាក់គ្នាចុះឡើង កើតជាហិង្សា ទាញកៅអី កែវ វាយគប់គ្នា។
ហេតុការនេះ បានកើតឡើងនៅម៉ោង ១០ និង៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវប៉ូឡូវ៉ៃ ចំណុចអគារការដ្ឋាន កំពុងសាងសង់មួយកន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កំរិតធ្ងន់ បានដឹកនាំកម្លាំងចុះទៅបង្ក្រាប ហើយ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ យកមកកាន់អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បន្តតាមនីតិវិធីតាមច្បាប់ ៕