ស្លាប់៤និង​កំពុងសង្គ្រោះបន្ទាន់៥នាក់ ពេលកំពុងរង់ចាំទទួលអាំងប៉ាវ នៅមុខផ្ទះអ្នកឧកញ៉ា សុខ​ គង់

រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមបានឱ្យដឹងថា យ៉ាងហោច មានមនុស្សស្លាប់ ៤នាក់​ និង​ប្រមាណ ៥នាក់ទៀត កំពុងសង្គ្រោះបន្ទាន់​ ក្នុងអំឡុងពេលប្រមូលផ្តុំគ្នា រង់ចាំទទួលអាំងប៉ាវ នៅមុខផ្ទះ អ្នកឧកញ៉ា សុខ​ គង់​ នៅតាមផ្លូវនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥នេះ។

បច្ចុប្បន្ន ជនរងគ្រោះ ដែលដួលសន្លប់ កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ។ រីឯ អ្នកដែលបានស្លាប់ (ប្រុស ២នាក់ និងស្រី២នាក់) សុទ្ធសឹងជាមនុស្សមានអាយុច្រើន ហើយទំនងជាពួកគាត់ខ្សោយកម្លាំងខ្លាំង ទើបបណ្តាលឱ្យស្លាប់ ក្នុងពេលប្រជ្រៀតគ្នានោះ។

នេះបើតាមការបញ្ជាក់ របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង